សេចក្តីថ្លែងការណ៍អំពី Huawei Health និងឯកជនភាព
បានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅ៖ ថ្ងៃទី 1 ខែតុលា ឆ្នាំ 2019
Huawei Health ផ្ដល់លក្ខណៈពិសេសនៃការតាមដានសុខភាព និងសម្បទាជាច្រើនបន្ថែមពីលើសេវាកម្មសុខភាព និងហ្វឹកហាត់សម្បទាលក្ខណៈអាជីព។ កម្មវិធីនេះចាំបាច់ត្រូវភ្ជាប់ទៅអ៊ិនធើណិតក្នុងអំឡុងពេលប្រើប្រាស់ និងតម្រូវឱ្យមានការចូលប្រើការអនុញ្ញាត ឬលក្ខណៈពិសេសដូចខាងក្រោម៖ ទីតាំង ប៊្លូធូស កាមេរ៉ា មីក្រូហ្វូន ទំនាក់ទំនង កំណត់ត្រាការហៅចេញចូល ទូរស័ព្ទ និងឧបករណ៍ផ្ទុកទិន្នន័យ។ វាក៏ត្រូវការប្រមូល និងដំណើរការព័ត៌មានដូចខាងក្រោមផងដែរ៖
• ព័ត៌មានឧបករណ៍ និងបណ្ដាញរួមមានអង្គសម្គាល់ឧបករណ៍ ការកំណត់ឧបករណ៍ ការកំណត់ផ្ទាល់ខ្លួន អាសយដ្ឋាន IP និងប្រភេទបណ្ដាញ។
• ព័ត៌មានផ្ទាល់ខ្លួនរួមមាន HUAWEI ID របស់អ្នក ក៏ដូចជាកម្ពស់ និងទម្ងន់របស់អ្នក ដែលនឹងជួយឱ្យកម្មវិធីនេះផ្ដល់ទិន្នន័យកាន់តែត្រឹមត្រូវ។
• ទិន្នន័យភាពសម្បទារួមមានទីតាំងឧបករណ៍ ផ្លូវ ប្រភេទ រយៈពេលហាត់ប្រាណ ទម្រង់រត់ ចំនួនជំហាន ចម្ងាយ កាឡូរី រយៈកម្ពស់ដែលទទួលបាន អត្រាចំណុះអុកស៊ីសែនប្រើប្រាស់អតិបរមា និងចង្វាក់បេះដូងពេលធ្វើលំហាត់ប្រាណ។ ទិន្នន័យនេះនឹងត្រូវបានប្រមូលក្នុងគោលបំណងរក្សាទុក និងបង្ហាញ។
• ទិន្នន័យសុខភាពរួមមានការដេក ចង្វាក់បេះដូង កម្រិតស្ត្រេស និងភាគរយខ្លាញ់ក្នុងរាងកាយ ដើម្បីរក្សាទុក និងបង្ហាញ។
ទិន្នន័យសុខភាព និងសម្បទារបស់អ្នកមានផ្ទុកព័ត៌មានផ្ទាល់ខ្លួនដែលមានលក្ខណៈរសើប។ របៀបដែលទិន្នន័យនេះត្រូវបានប្រើប្រាស់ – រួមមានថាតើវាត្រូវបានទាញបញ្ចូលទៅ Huawei Health Cloud ដែរឬទេ តើវាត្រូវបានទាញបញ្ចូលទៅកន្លែងណា និងតើវាត្រូវបានគ្រប់គ្រងដោយនរណា – ត្រូវបានកំណត់ដោយផ្អែកលើទីតាំងរបស់អ្នក ប្រទេស/តំបន់ដែលអ្នកជ្រើសរើស ឬព័ត៌មានចុះឈ្មោះចូលគណនីដែលអ្នកផ្ដល់ឱ្យ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់ ខ្ញុំ > ការកំណត់ > ការកំណត់ឯកជនភាព។
កម្មវិធីនេះនឹងដំណើរការ លុះត្រាតែអ្នកយល់ព្រមតាមការប្រមូលព័ត៌មានខាងលើ និងផ្ដល់ការអនុញ្ញាតដែលតម្រូវឱ្យមានប៉ុណ្ណោះ។ ដើម្បីបញ្ឈប់ការប្រមូល និងការដំណើរការព័ត៌មានខាងលើ និងដកការអនុញ្ញាតដែលអ្នកបានផ្ដល់ សូមដកការដំឡើងកម្មវិធីចេញ ឬចូលទៅកាន់ ខ្ញុំ > ការកំណត់ > ការកំណត់ឯកជនភាព រួចបិទកុងតាក់សម្រាប់ព័ត៌មានដែលអ្នកមិនចង់ចែករំលែក។